
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា សាររំលែកទុក្ខ ជូនគ្រួសារយោធិនមរណភាពដោយរោគាពាធនៅសមរភូមិមុខ
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ ថោង សុភាន់ ដែលបានមរណភាពដោយរោគាពាធក្នុងពេញបំពេញបេសកកម្មនៅសមរភូមិមុខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារយោធិន ព្រមទាំងនាំយកថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន ៤០លានរៀល សាររំលែកទុក្ខ ថវិកាខេត្តចំនួន ២លានរៀល សាររំលែកទុក្ខ និងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្ត ប្រគល់ជូនគ្រួសារសពនៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។











