
ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំស្ដីពីយុទ្ធនាការផលិត និងផ្សព្វផ្សាយសមិទ្ធផលលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៣ឆ្នាំ តាមប្រព័ន្ធអនឡាញ (Zoom)
នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំស្ដីពីយុទ្ធនាការផលិត និងផ្សព្វផ្សាយសមិទ្ធផលលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៣ឆ្នាំ តាមប្រព័ន្ធអនឡាញ (Zoom) ដឹកនាំដោយឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួងព័ត៌មាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងក្រុមការងារកិច្ចការព័ត៌មាននិងសាធារណមតិ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗរយៈពេល ៣ឆ្នាំ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមរាជធានី-ខេត្ត ព្រមទាំងពិភាក្សាលើការរៀបចំផែនការ និងកាលវិភាគលម្អិតសម្រាប់ការចុះផលិត និងផ្សព្វផ្សាយនាពេលខាងមុខ។











