
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី៤ នៅវត្តព្រះឥន្ទរង្សីពោធិ៍ញាណ ហៅវត្តនគរភាស ស្ថិតនៅឃុំនគរភាស ស្រុកអង្គរជុំ
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី៤ នៅវត្តព្រះឥន្ទរង្សីពោធិ៍ញាណ ហៅវត្តនគរភាស ស្ថិតនៅឃុំនគរភាស ស្រុកអង្គរជុំ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សត ណាឌី សមាជិកគណ:កម្មការព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូប។











