
កិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដើម្បីប្រារព្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលលើកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដើម្បីប្រារព្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។ប្រភព៖ រដ្ឋបាលខេត្តសៀមរាប









