ឯកឧត្តម ទៀ សីហា  អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ  និង អ្នកឧកញ៉ា សៀង ណាំ អញ្ជើញចុះពិនិត្យការបើកផ្លូវថ្មីមួយខ្សែប្រវែងស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ឯកឧត្តម ទៀ សីហា អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ និង អ្នកឧកញ៉ា សៀង ណាំ អញ្ជើញចុះពិនិត្យការបើកផ្លូវថ្មីមួយខ្សែប្រវែងស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យការបើកផ្លូវថ្មីមួយខ្សែប្រវែងជិត ៥០០ម៉ែត្រ ទទឹង៩ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលអនុវត្តការសាងសង់ដោយកងវិស្វកម្ម សម្ដេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដោយមានការរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មន្ទីរព័ត៌មានខេត្តសៀមរាបសកម្មភាពថ្នាក់ដឹកនាំ

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ
នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ កិច្ចប្រជុំនេះរៀបចំឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារក្បាលដី ក្នុងភូមិពោធិ និងភូមិទ្រាយ  នៃឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ឬស្នើសុំកែតម្រូវ
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារក្បាលដី ក្នុងភូមិពោធិ និងភូមិទ្រាយ នៃឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិពោធិ និងភូមិទ្រាយ នៃឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋជាម្ចាស់ដី ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួន មានរយៈពេល ១៥ ក្នុងនៅសាលារៀនអនុវិទ្យាល័យពោធិ៍ទ្រាយ ក្រោមអធិបតីភាព ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាសមាជិកគណះកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលស្រុកពួក លោក លោកស្រី តំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ លោក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោក មេភូមិទាំងពីរភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ។ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្តសៀមរាបចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកវរសេនីត្រី ម៉ៅ ភារី មេបញ្ជាការកងអនុសេនាធំលេខ២ វរសេនាតូចស៊ើបការណ៍ នៃយោធភូមិភាគទី៤ បានទទួលមរណភាពក្នុងជន្មាយុ ៦៣ឆ្នាំ ដោយសារគាំងបេះដូងពេលកំពុងបំពេញភារកិច្ច ចំណុចភ្នំ២០០ទិសអន្លង់វែង

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបាននាំយកសាររំលែកទុក្ខ និងនាំយកថវិកាចំនួន ២លានរៀលរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកវរសេនីត្រី ម៉ៅ ភារី មេបញ្ជាការកងអនុសេនាធំលេខ២ វរសេនាតូចស៊ើបការណ៍ នៃយោធភូមិភាគទី៤ ដែលលោកវរសេនីត្រីបានទទួលមរណភាព នាថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៣ឆ្នាំ នៅមន្ទីរពេទ្រសមរភូមិមុខ ដោយសារគាំងបេះដូងពេលកំពុងបំពេញភារកិច្ច ចំណុចភ្នំ២០០ទិសអន្លង់វែង។ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនជី NPK កាម៉ៅ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពីការប្រើប្រាស់ជី NPK កាម៉ៅ
សកម្មភាពថ្នាក់ដឹកនាំ
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនជី NPK កាម៉ៅ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពីការប្រើប្រាស់ជី NPK កាម៉ៅ
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនជី NPK កាម៉ៅ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពីការប្រើប្រាស់ជី NPK កាម៉ៅ ក្រោមអធិបតីភាពលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត លោក ឡង វ៉ាន់ឡេ នាយករង ការិយាល័យ ក្រុមហ៊ុនកាម៉ៅ តំណាងនៅក្នុងព្រះរាជាណាចក្រ កម្ពុជា លោក ចាន់ ភាព ប្រធានការិយាល័យទីផ្សារ ក្រុមហ៊ុនយីតាក់គ្រុប ដោយមានការអញ្ជើញចូលរួមពីម្ចាស់ដេប៉ូលក់ជី ប្រជាកសិករក្នុងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៥គ្រួសារ
សកម្មភាពថ្នាក់ដឹកនាំ
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៥គ្រួសារ
លោក ខឿន រដ្ឋា អភិបាលរងក្រុង តំណាង លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប ជាប្រធានគណៈកម្មាធិការ អ.ន.ក. ក្រុងសៀមរាប បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ស.ស.យ.ក.នាំយកនូវថវិកាចំនួន ២០,០០០,០០០៛ (ម្ភៃលានរៀលគត់) របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន(៤,០០០,០០០រៀល) ដូចខាងក្រោម៖
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រជាពលរដ្ឋ ១៣គ្រួសារ មកពី ៩ ក្រុង ស្រុកត្រូវទទួលដីតាមរយៈកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពគម្រោងទី១ ពីរាជរដ្ឋាភិបាល
សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋ ១៣គ្រួសារ មកពី ៩ ក្រុង ស្រុកត្រូវទទួលដីតាមរយៈកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពគម្រោងទី១ ពីរាជរដ្ឋាភិបាល
ក្រោមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៦ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានរៀបចំដឹកនាំក្រុមការងារខេត្តជួយសម្របសម្រួលប្រជាពលរដ្ឋ ១៣គ្រួសារ ស្មើនឹង ៥៩នាក់ មកពី ៩ ក្រុង ស្រុក នៃខេត្តសៀមរាប ដែលមានសិទ្ធិទទួលបានដីឡូតិ៍ និងផ្ទះ នៅក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងគម្រោងទីមួយ នៃកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព (ផ.ក.អ)។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំរថយន្តចំនួន ៦ គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងរថយន្តដឹកសម្ភារ ចំនួន ៣គ្រឿង ទៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីទទួលគម្រោងខាងលើ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តស្វាយរមៀត រួមសាមគ្គីគ្នាដង្ហែអង្គកឋិនទាន ប្រគេនព្រះសង្ឃ និងចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា
ព័ត៌មានជាតិ

ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តស្វាយរមៀត រួមសាមគ្គីគ្នាដង្ហែអង្គកឋិនទាន ប្រគេនព្រះសង្ឃ និងចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា

នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសេចក្ដីសោមនស្សរីករាយ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត អាចារ្យ គណៈកម្មការវត្តស្វាយរមៀត និងសប្បុរសជនជិតឆ្ងាយ បានរួមសាមគ្គីគ្នារៀបចំពិធីដង្ហែអង្គកឋិនទាន ចូលកាន់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ដើម្បីវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសកន្លងមក ស្របតាមព្រះធម៌វិន័យ និងប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វិទ្យាល័យដំដែក ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ យ៉ាងអធិកអធម ក្រោមបរិយាកាសពោរពេញដោយក្ដីសង្ឃឹម
ព័ត៌មានជាតិ

វិទ្យាល័យដំដែក ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ យ៉ាងអធិកអធម ក្រោមបរិយាកាសពោរពេញដោយក្ដីសង្ឃឹម

សាលាវិទ្យាល័យដំដែក បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការ អញ្ជើញចូលរួមពី លោក គឹម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម តំណាងមន្ទីរ អប់រំយុវជននិងកីឡាខេត្ត និងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិក្សានុសិស្សយ៉ាងច្រើនកុះករ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋនៅក្នុងឃុំកន្ទ្រាំង សម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី
បទយកការណ៍

វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋនៅក្នុងឃុំកន្ទ្រាំង សម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី

ក្នុងឆ្នាំ២០២៦នេះ ឃុំកន្ទ្រាំងបានសម្រេចសមិទ្ធផលថ្មីមួយទៀត ដើម្បីទុកជាចំណងដៃដ៏ប្រពៃជូនដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់បានយូរអង្វែង។ ផ្លូវបេតុងថ្មីនេះមានប្រវែង ៧៦៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានកម្រាស់ ០,១៥ម៉ែត្រ (១តឹកកន្លះ) ដែលបានចំណាយថវិកាប្រមាណ ៣៣៩.១២៤.០០០រៀល ក្រោមគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៦។ ផ្លូវ ខ្សែនេះត្រូវបានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់តាំងពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដកប្រគេនព្រះសង្ឃនៅវត្តខ្នារក្រៅ ខេត្តសៀមរាប
ព័ត៌មានជាតិ

ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដកប្រគេនព្រះសង្ឃនៅវត្តខ្នារក្រៅ ខេត្តសៀមរាប

ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នារៀបចំពិធីដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដកទៅកាន់វត្តខ្នារក្រៅ ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងគោលបំណងប្រគេនចីវរបរិក្ខារ និងទេយ្យទានជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ព្រមទាំងចូលរួមលើកស្ទួយ និងថែរក្សាប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត