
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត
បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងពិនិត្យស្ថានភាពទូទៅនៅតំបន់ចុងឃ្នៀស និងតំបន់កំពង់ភ្លុក ក្នុងគោលបំណងសម្រួលដល់ជីវភាពរស់នៅ និងការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់ទន្លេសាប។ រូបភាព៖មន្ត្រីមន្ទីរ











