
មន្ទីរព័ត៌មានខេត្ត បន្ទាយមានជ័យ រៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងការយល់ដឹងដល់សិស្សានុសិស្សអំពីរបៀបការពារខ្លួន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គមឌីជីថល
នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្ត បន្ទាយមានជ័យ បានរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងការយល់ដឹងដល់សិស្សានុសិស្សអំពីរបៀបការពារខ្លួន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គមឌីជីថល។ ការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមសិស្សវិទ្យាល័យ អនុវិទ្យាល័យ យុវវ័យ និងសាធារណជន ជាគោលដៅស្នូលនៃយុទ្ធនាការជាតិ ដឹកនាំដោយក្រសួងព័ត៌មាន។









