
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ រៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្ដសៀមរាប ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរផែនការខេត្ដសៀមរាប នាយកដ្ឋានគណនេយ្យជាតិនៃវិទ្យាស្ថានជាតិស្ថិតិ សហការជាមួយមន្ទីរផែនការខេត្ដសៀមរាប បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្ដសៀមរាប ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រិន វីរ: ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងផែនការ ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ដោយមានការចូលរួមពីលោក សុខ ថុល អភិបាលរងខេត្តសៀមរាប និងលោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ដ និងតំណាងរដ្ឋបាល ក្រុងស្រុកជាច្រើនរូប។











