
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប នាំយកថវិកាសមាគមប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនក្នុងស្រុកពួក
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក ជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកពួក ដឹកនាំក្រុមការងារ នាំយកនូវថវិកាចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀលគត់) របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០រៀលគត់ (បួនលានរៀលគត់) ដូចខាងក្រោម៖ ១.ឈ្មោះ សំ ស៉ាវ ភេទប្រុស អាយុ ៦៥ឆ្នាំ ID: RA2590719 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ២.ឈ្មោះ ឡាច គិមឡិក ភេទប្រុស អាយុ ៧៧ឆ្នាំ ID: SA90002215 ពលី ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ៣.ឈ្មោះ សាត់ ម៉ាប់ ភេទប្រុស អាយុ ៥៨ឆ្នាំ ID: RA10001444 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ៤.ឈ្មោះ ហូន ម៉ាប់ ភេទប្រុស អាយុ ៦៩ឆ្នាំ ID: RA12002495 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។











