
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់រុនតាឯក ក្រុ
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ពិនិត្យព័ត៌មានរបស់ខ្លួន និងស្នើសុំកែតម្រូវ ឬជំទាស់ប្រសិនបើមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដោយការបិទផ្សាយនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តជ័យគិរីមុន្នីរង្សី (ហៅវត្តរុន) ដែលពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីខេត្ត ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។ រូបភាព៖ លោក ឆាន ញ៉ា











