
មន្ទីររៀបចំដែនដីខេត្តសៀមរាប នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំសំបួរ ស្រុកក្រឡាញ
ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ឬធ្វើការជំទាស់ក្នុងករណីមានកំហុសឆ្គងណាមួយ ក្រោមវត្តមានចូលរួមពី ឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប ដែលការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ក្នុងបរិវេណវត្តព្រះពុទ្ធអណ្ដែត។ រូបភាព៖ លោក ឆាន ញា











