
មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីនៅក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីនៅក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ដែលការបិទផ្សាយនេះធ្វើឡើងនៅក្នុងវត្តក្តីរុនរង្សី ដើម្បីឱ្យប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងដាក់ពាក្យតវ៉ា ឬស្នើសុំកែតម្រូវ ប្រសិនបើមានភាពមិនត្រឹមត្រូវ មុននឹងឈានទៅរកការចេញបណ្ណកម្មសិទ្ធិ។











