
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប សហកាជាមួយរដ្ឋបាលស្រុកក្រឡាញ់ រៀបចំពិធីបិទផ្សាយជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិចំនួន ១០ក្នុងឃុំ តាអាន ស្រុកក្រឡាញ់
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិចំនួន ១០ក្នុងឃុំ តាអាន ស្រុកក្រឡាញ់ រួមមាន៖ ភូមិក្ដុល ភូមិភ្នំតូច ភូមិតាអាន ភូមិថ្មី ភូមិតាឡឹង ភូមិសំរោង ភូមិទឹកជុំ ភូមិត្រពាំងឈូក ភូមិអន្លង់និងភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវមុននឹងឈានទៅដល់ការចេញបណ្ណកម្មសិទ្ធិ។











