ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ចាត់ទុកការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាយុទ្ធសាស្ត្រគន្លឹះក្នុងការលើកកម្ពស់វិស័យទេសចរណ៍
ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសិក្ខាសាលា ស្តីពីយុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី២០ ខែសីហានេះ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ បានគូសបញ្ជាក់ថា ការបើកយុទ្ធនាការ និងការផ្សព្វផ្សាយពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។


មាតិកា
វីដេអូ៖ ម្ចាស់ចម្ការបន្លែសុវត្ថិភាពក្រុងរុនតាឯកតេជោសែន បង្ហាញបច្ចេកទេសដាំក្រូចពោធិ៍សាត់ប្រកបដោយសុវត្ថិភាព និងទទួលបានផ្លែច្រើន
ម្ចាស់ចម្ការបន្លែសុវត្ថិភាពក្រុងរុនតាឯកតេជោសែន បង្ហាញបច្ចេកទេសដាំក្រូចពោធិ៍សាត់ប្រកបដោយសុវត្ថិភាព និងទទួលបានផ្លែច្រើន


ព័ត៌មានជាតិ
កម្លាំងប្រជាការពារភូមិជាង ១០០នាក់ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បងប្អូនកម្លាំងប្រជាការពារចំនួន ១០២នាក់ ក្នុងភូមិទាំង៥ ក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលអំណោយពី ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ ដើម្បីជាលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការចូលរួមការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកន្លងមក។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច ជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ លើកការដោះស្រាយបញ្ហា និងក្ដីកង្វល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយតម្លាភាព និងទាន់ពេលវេលា
មន្ត្រីជាន់ខ្ពស់នៃក្រសួងអធិការកិច្ច បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងមូលដ្ឋាន និងការផ្ដល់សេវាផ្សេងៗជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីបង្កើនជំនឿទុកចិត្ដពីសំណាក់ប្រជាពលរដ្ឋមកលើការអនុវត្ដកិច្ចការងាររបស់យើងដែលជាអាជ្ញាធរនៅក្នុងមូលដ្ឋាន។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការគ្រប់គ្រងសំរាម សំណល់រឹង នៅក្នុងក្រុងសៀមរាប ដើម្បីភាពស្អាត និងបៃតង
*វាគ្មិន៖ លោក ពៀច ប៉ូន ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦


សេចក្ដីជូនដំណឹង
អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹង ស្ដីពីការបង្ហោះវីដេអូជាច្រើន លើបណ្ដាញសង្គមតាមរយៈគណនីហ្វេសប៊ុកឈ្មោះ «សៀវ ឡុងនី»
អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹង ស្ដីពីការបង្ហោះវីដេអូជាច្រើន លើបណ្ដាញសង្គមតាមរយៈគណនីហ្វេសប៊ុកឈ្មោះ «សៀវ ឡុងនី»
ប្រភព៖ អាជ្ញាធរជាតិអប្សរា


ព័ត៌មានជាតិ
ក្រសួងអធិការកិច្ច រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូល និងដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានរៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលរាល់ក្ដីកង្វល់ បញ្ហាប្រឈមសំណួរសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប យកមកធ្វើការដោះស្រាយ ក្នុងន័យជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។


មាតិកា
វីដេអូ៖ មានផ្លូវ មានអ្វីៗទាំងអស់ ! ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល បង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី និងថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំពោះអំណោយដ៏ថ្លៃថ្លានេះ
មានផ្លូវ មានអ្វីៗទាំងអស់ ! ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល បង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី និងថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំពោះអំណោយដ៏ថ្លៃថ្លានេះ


មាតិកា
ផ្លូវបេតុងថ្មីប្រវែងជិត ៦០០ម៉ែត្រ ទទឹង ៤ម៉ែត្រកន្លះ និងកម្រាស់ ១តឹកកន្លះ នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានស្ថាបនារួចរាល់។
សមិទ្ធផលនេះជាសក្ខីភាពនៃការអភិវឌ្ឍ ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលប្រចាំថ្ងៃ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងជីវភាពនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញដល់មន្ត្រីអនុវត្តការងារបែបរដ្ឋបាលទំនើបកម្ម ពង្រឹងការងារស្នូលឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្តរបស់មន្ទីរ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុកការងាររួម បានជំរុញ និងលើកទឹកចិត្តដល់មន្រ្ដីទាំងអស់ ត្រូវបន្តអនុវត្តការងារបែបរដ្ឋបាលទំនើបកម្ម តាមរយៈការអនុវត្តកិច្ចការងារប្រកបដោយបច្ចេកវិទ្យាឌីជីថល និងបច្ចេកទេស ជាពិសេសបន្តអនុវត្តការងារស្នូលឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រួមនឹងការងារសាធារណៈមតិ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរក្រុងស្រុក និងប្រជាពលរដ្ឋ បង្កើនការទប់ទឹកទុក និងផ្អាកការបង្ហូរទឹកចោល ដើម្បីត្រៀមទប់ទល់គ្រោះរាំងស្ងួត
អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់រដ្ឋបាលក្រុងស្រុក ណែនាំបន្តដល់ប្រជាពលរដ្ឋ និងសហគមន៍កសិករ ផ្អាកការបង្ហូរទឹកចោល និងបង្កើនការទប់ទឹកទុកក្នុងអាង ឬប្រភពទឹកនានាឱ្យបានអតិបរិមា ជាពិសេសនៅពេលចុងរដូវវស្សានេះ ដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹក។


ព័ត៌មានជាតិ
យុវជនក្នុងស្រុកចំនួន២ នៃខេត្តសៀមរាប ទទួលបានបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន ជំរុញការផ្សព្វផ្សាយពីមូលដ្ឋានឱ្យកាន់តែល្អប្រសើរ
យុវជនក្នុងស្រុកចំនួន២ មានស្រុកស្រីស្នំ និងស្រុកអង្គរជុំ នៃខេត្តសៀមរាប បានទទួលការបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានពីមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលការបណ្តុះបណ្តាលបណ្ដាលនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងប្រែក្លាយយុវជនទៅជាក្នុងសហគមន៍ឱ្យក្លាយជាយុវជនឌីជីថល ជាភ្នាក់ងាររាយការណ៍ព័ត៌មានបម្រើដល់សហគមន៍ដែលខ្លួនរស់នៅ។


មាតិកា
ក្រូចពោធិ៍សាត់នៅក្រុងរុនតាឯកតេជោសែន ចាប់ផ្ដើមប្រមូលផលហើយ។ ដោយឆ្នាំនេះទទួលបានទិន្នផលល្អ ការដាំដុះគឺធានាសុវត្ថិភាពដល់អតិថិជន។ ទោះបីជាដំណាំនេះទាមទារបច្ចេកទេសខ្ពស់ តែវាក៏មានទីផ្សារខ្ពស់ផងដែរ។
ក្រូចពោធិ៍សាត់នៅក្រុងរុនតាឯកតេជោសែន ចាប់ផ្ដើមប្រមូលផលហើយ។ ដោយឆ្នាំនេះទទួលបានទិន្នផលល្អ ការដាំដុះគឺធានាសុវត្ថិភាពដល់អតិថិជន។ ទោះបីជាដំណាំនេះទាមទារបច្ចេកទេសខ្ពស់ តែវាក៏មានទីផ្សារខ្ពស់ផងដែរ។

