
មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច ជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ លើកការដោះស្រាយបញ្ហា និងក្ដីកង្វល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយតម្លាភាព និងទាន់ពេលវេលា
មន្ត្រីជាន់ខ្ពស់នៃក្រសួងអធិការកិច្ច បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងមូលដ្ឋាន និងការផ្ដល់សេវាផ្សេងៗជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីបង្កើនជំនឿទុកចិត្ដពីសំណាក់ប្រជាពលរដ្ឋមកលើការអនុវត្ដកិច្ចការងាររបស់យើងដែលជាអាជ្ញាធរនៅក្នុងមូលដ្ឋាន។










