
ឯកឧត្តម ចាន់ សុភាព អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២ នៅវិទ្យាល័យតេជោសែនសំរោង
ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការ និងជាអ្នកទទួលបន្ទុកមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ តំណាងខ្ពង់ខ្ពស់ឯកឧត្តម នេត ភត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីពិធី «យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២» ដែលបានរៀបចំឡើងនៅវិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កម្មវិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត/ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណជាង ១៩៥០នាក់ ។ ដោយ៖មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ









