ពិធីផ្ដល់ពូជស្រូវ ចំនួន ៥៧៣០០គីឡូក្រាម ជូនគ្រួសាររងគ្រោះចំនួន ៥៧៣គ្រួសារ លើផ្ទៃដីរងការខូចខាតដំណាំស្រូវ និងត្រូវស្តារវិញលើផ្ទៃដី ៧៣៦ហិកតា នៅឃុំអន្លង់សំណរ ឃុំជីក្រែង ឃុំខ្វាវ ឃុំស្ពានត្នោត ឃុំពង្រលើ និងឃុំសង្វើយ។

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្តជីក្រែង ស្រុកជីក្រែង លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីផ្ដល់ ពូជស្រូវ ចំនួន ៥៧៣០០គីឡូក្រាម ជូនគ្រួសាររងគ្រោះចំនួន ៥៧៣គ្រួសារ លើផ្ទៃដីរងការខូចខាតដំណាំស្រូវ និងត្រូវស្តារវិញលើផ្ទៃដី ៧៣៦ហិកតា នៅឃុំអន្លង់សំណរ ឃុំជីក្រែង ឃុំខ្វាវ ឃុំស្ពានត្នោត ឃុំពង្រលើ និងឃុំសង្វើយ។

មន្ទីរព័ត៌មានខេត្តសៀមរាបសកម្មភាពថ្នាក់ដឹកនាំ

ព័ត៌មានពាក់ព័ន្ធ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងឃុំសែនសុខ ស្រុកក្រឡាញ់
សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងឃុំសែនសុខ ស្រុកក្រឡាញ់
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ដើម្បីឱ្យប្រជាពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ឬធ្វើការជំទាស់ក្នុងករណីមានកំហុសឆ្គងណាមួយ មុនពេលចេញប័ណ្ណកម្មសិទ្ធិជូន។ ការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ដោយប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ដគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ក្នុងស្រុកពួក ខេត្តសៀមរាប
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ដគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ក្នុងស្រុកពួក ខេត្តសៀមរាប
លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ
សកម្មភាពអាជ្ញាធរ
ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ
ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ព្រះសង្ឃ និងសប្បុរសជននៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលសកម្មភាពសប្បុរសធម៌នេះ ដឹកនាំដោយផ្ទាល់ពីសំណាក់ ព្រះគ្រូចៅអធិការវត្តព្រះបាទបួនឋាន, វត្តបន្ទាយក្បាលចិន និងវត្តឈូកត្រសាលរស្មីមានជ័យ រួមនឹងសប្បុរសជនជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ព្រះគ្រូ ពៅ ផល្លី ចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ មានថេរដីកាថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទនៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។ ជាការឆ្លើយតប តំណាងបញ្ជាការដ្ឋានកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ បានសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ នឹកគិតដល់សុខទុក្ខរបស់កងទ័ពគ្រប់ពេលវេលា។ ជំនួយឧបត្ថម្ភទាំងអស់នេះ ជាការជួយសម្រាលការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងទ័ពជួរមុខ ហើយវត្ថុបំណងដ៏ល្អប្រពៃរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នឹងក្លាយជាកម្លាំងចលករញ៉ាំងឱ្យកងកម្លាំងទាំងអស់ កាន់តែប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដី។ សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនកងទ័ពនាឱកាសនោះ រួមមាន៖ ទឹកបរិសុទ្ធ មី ត្រីខ ត្រីឆ្អើរ ត្រីងៀតនិងគ្រឿងទេស,ព្រមទាំងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកដោយសេចក្ដីជ្រះថ្លាចេញពីបេះដូងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកសូទ្រនិគម ខេត្តសៀមរាប៕ ‎អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា ‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ចាន់ សុភាព  អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២ នៅវិទ្យាល័យតេជោសែនសំរោង
មាតិកា

ឯកឧត្តម ចាន់ សុភាព អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២ នៅវិទ្យាល័យតេជោសែនសំរោង

​ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការ និងជាអ្នកទទួលបន្ទុកមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ តំណាងខ្ពង់ខ្ពស់ឯកឧត្តម នេត ភត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីពិធី «យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២» ដែលបានរៀបចំឡើងនៅវិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កម្មវិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត/ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​សរុបប្រមាណជាង ១៩៥០នាក់ ។​ ដោយ៖មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖សូមអញ្ជើញពុកម៉ែបងប្អូន មកទស្សនាកម្សាន្តកម្មវិធីតាំងពិព័រណ៍ហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី០៦ ដល់ទី០៨ ខែវិច្ឆិកា នៅតាមបណ្ដោយដងស្ទឹងសៀមរាប
មាតិកា

វីដេអូ៖សូមអញ្ជើញពុកម៉ែបងប្អូន មកទស្សនាកម្សាន្តកម្មវិធីតាំងពិព័រណ៍ហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី០៦ ដល់ទី០៨ ខែវិច្ឆិកា នៅតាមបណ្ដោយដងស្ទឹងសៀមរាប

សូមអញ្ជើញពុកម៉ែបងប្អូន មកទស្សនាកម្សាន្តកម្មវិធីតាំងពិព័រណ៍ហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី០៦ ដល់ទី០៨ ខែវិច្ឆិកា នៅតាមបណ្ដោយដងស្ទឹងសៀមរាប

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ២ពាន់គ្រួសារ ក្នុងខេត្តសៀមរាប ទទួលស្បៀងអាហារ និងពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា
ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ២ពាន់គ្រួសារ ក្នុងខេត្តសៀមរាប ទទួលស្បៀងអាហារ និងពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះ និងខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ២ ៤០៣គ្រួសារ នៅក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីជួយស្តារជីវភាព និងការដាំដុះឡើងវិញ ដែលពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីសំណាក់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ សិស្សមកពីគ្រួសារក្រីក្រ និងរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ដែលជាមូលដ្ឋានគ្រឹះកសាងអនាគត
មាតិកា

វីដេអូ៖ សិស្សមកពីគ្រួសារក្រីក្រ និងរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ដែលជាមូលដ្ឋានគ្រឹះកសាងអនាគត

ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ពិធីផ្ដល់ពូជស្រូវ ចំនួន ៥៧៣០០គីឡូក្រាម ជូនគ្រួសាររងគ្រោះចំនួន ៥៧៣គ្រួសារ លើផ្ទៃដីរងការខូចខាតដំណាំស្រូវ និងត្រូវស្តារវិញលើផ្ទៃដី ៧៣៦ហិកតា នៅឃុំអន្លង់សំណរ ឃុំជីក្រែង ឃុំខ្វាវ ឃុំស្ពានត្នោត ឃុំពង្រលើ និងឃុំសង្វើយ។ - មន្ទីរព័ត៌មានខេត្តសៀមរាប