ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ

ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ

ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ព្រះសង្ឃ និងសប្បុរសជននៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលសកម្មភាពសប្បុរសធម៌នេះ ដឹកនាំដោយផ្ទាល់ពីសំណាក់ ព្រះគ្រូចៅអធិការវត្តព្រះបាទបួនឋាន, វត្តបន្ទាយក្បាលចិន និងវត្តឈូកត្រសាលរស្មីមានជ័យ រួមនឹងសប្បុរសជនជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ព្រះគ្រូ ពៅ ផល្លី ចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ មានថេរដីកាថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទនៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។ ជាការឆ្លើយតប តំណាងបញ្ជាការដ្ឋានកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ បានសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ នឹកគិតដល់សុខទុក្ខរបស់កងទ័ពគ្រប់ពេលវេលា។ ជំនួយឧបត្ថម្ភទាំងអស់នេះ ជាការជួយសម្រាលការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងទ័ពជួរមុខ ហើយវត្ថុបំណងដ៏ល្អប្រពៃរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នឹងក្លាយជាកម្លាំងចលករញ៉ាំងឱ្យកងកម្លាំងទាំងអស់ កាន់តែប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដី។ សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនកងទ័ពនាឱកាសនោះ រួមមាន៖ ទឹកបរិសុទ្ធ មី ត្រីខ ត្រីឆ្អើរ ត្រីងៀតនិងគ្រឿងទេស,ព្រមទាំងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកដោយសេចក្ដីជ្រះថ្លាចេញពីបេះដូងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកសូទ្រនិគម ខេត្តសៀមរាប៕ ‎អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា ‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានថ្មីៗ

វីដេអូ៖ មុខរបរដាំជី«ថ្ពាល់ត្រី ឬជីឆ្អាប»របស់កសិករនៅ​ស​ង្កាត់​ក្រ​បី​រៀល​ ​ទ​ទួល​បា​ន​ប្រា​ក់​ចំ​ណូល​ខ្ព​ស់​ ​សម្រា​ប់​ផ្គ​ត់ផ្គ​ង់​ជី​វ​ភាព​គ្រួ​សា​រ។​ ​
មាតិកា

វីដេអូ៖ មុខរបរដាំជី«ថ្ពាល់ត្រី ឬជីឆ្អាប»របស់កសិករនៅ​ស​ង្កាត់​ក្រ​បី​រៀល​ ​ទ​ទួល​បា​ន​ប្រា​ក់​ចំ​ណូល​ខ្ព​ស់​ ​សម្រា​ប់​ផ្គ​ត់ផ្គ​ង់​ជី​វ​ភាព​គ្រួ​សា​រ។​ ​

មុខរបរដាំជី«ថ្ពាល់ត្រី ឬជីឆ្អាប»របស់កសិករនៅ​ស​ង្កាត់​ក្រ​បី​រៀល​ ​ទ​ទួល​បា​ន​ប្រា​ក់​ចំ​ណូល​ខ្ព​ស់​ ​សម្រា​ប់​ផ្គ​ត់ផ្គ​ង់​ជី​វ​ភាព​គ្រួ​សា​រ។​ ​

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ បទយកការណ៍ ៖ សមិទ្ធផលផ្លូវបេតុងថ្មីក្នុងឃុំត្រពាំងធំបាននិងកំពុង​ជំរុញជីវភាព និងប្រែមុខមាត់ភូមិជនបទ
បទយកការណ៍

វីដេអូ បទយកការណ៍ ៖ សមិទ្ធផលផ្លូវបេតុងថ្មីក្នុងឃុំត្រពាំងធំបាននិងកំពុង​ជំរុញជីវភាព និងប្រែមុខមាត់ភូមិជនបទ

បទយកការណ៍ ៖ សមិទ្ធផលផ្លូវបេតុងថ្មីក្នុងឃុំត្រពាំងធំបាននិងកំពុង​ជំរុញជីវភាព និងប្រែមុខមាត់ភូមិជនបទ

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វិស្វករខ្មែរ-បារាំង បង្កើតក្រុមហ៊ុន «លីងកាហ្វេ» នៅខេត្តសៀមរាប ដើម្បីបណ្តុះបណ្តាលជំនាញ និងជួយឧបត្ថម្ភការសិក្សាដល់យុវជនក្រីក្រ
ព័ត៌មានជាតិ

វិស្វករខ្មែរ-បារាំង បង្កើតក្រុមហ៊ុន «លីងកាហ្វេ» នៅខេត្តសៀមរាប ដើម្បីបណ្តុះបណ្តាលជំនាញ និងជួយឧបត្ថម្ភការសិក្សាដល់យុវជនក្រីក្រ

ដើម្បីរួមចំណែកចូលរួមជួយដល់យុវជនកម្ពុជាជំនាន់ក្រោយ វិស្វករខ្មែរ-បារាំងមួយរូប បានសម្រេចចិត្តបង្កើតក្រុមហ៊ុន «ស៊ីត & សាន់ លីងកាហ្វេ» នៅក្នុងក្រុងសៀមរាប ចាប់តាំងពីឆ្នាំ ២០២២ មក ដើម្បីផ្តល់ជំនាញបច្ចេកទេស និងចំណូលឧបត្ថម្ភការសិក្សាដល់យុវជនខ្វះខាត ដែលនេះជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះផ្សព្វផ្សាយច្បាប់ ស្ដីពីជលផលជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង
ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះផ្សព្វផ្សាយច្បាប់ ស្ដីពីជលផលជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ដោយទទួលបានការណែនាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ធ្វើការចុះផ្សព្វផ្សាយច្បាប់ ស្ដីពីជលផលជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹង ស្ដីពីការប្រកបរបរនេសាទស្របតាមច្បាប់ និងលិខិតបទដ្ឋានតាមច្បាប់ដែលមានចែង។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត