
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរក្រុងស្រុក និងប្រជាពលរដ្ឋ បង្កើនការទប់ទឹកទុក និងផ្អាកការបង្ហូរទឹកចោល ដើម្បីត្រៀមទប់ទល់គ្រោះរាំងស្ងួត
អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់រដ្ឋបាលក្រុងស្រុក ណែនាំបន្តដល់ប្រជាពលរដ្ឋ និងសហគមន៍កសិករ ផ្អាកការបង្ហូរទឹកចោល និងបង្កើនការទប់ទឹកទុកក្នុងអាង ឬប្រភពទឹកនានាឱ្យបានអតិបរិមា ជាពិសេសនៅពេលចុងរដូវវស្សានេះ ដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹក។










