
ផ្លូវបេតុងថ្មីប្រវែងជិត ៦០០ម៉ែត្រ ទទឹង ៤ម៉ែត្រកន្លះ និងកម្រាស់ ១តឹកកន្លះ នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានស្ថាបនារួចរាល់។
សមិទ្ធផលនេះជាសក្ខីភាពនៃការអភិវឌ្ឍ ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលប្រចាំថ្ងៃ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងជីវភាពនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។









