
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញដល់មន្ត្រីអនុវត្តការងារបែបរដ្ឋបាលទំនើបកម្ម ពង្រឹងការងារស្នូលឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្តរបស់មន្ទីរ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុកការងាររួម បានជំរុញ និងលើកទឹកចិត្តដល់មន្រ្ដីទាំងអស់ ត្រូវបន្តអនុវត្តការងារបែបរដ្ឋបាលទំនើបកម្ម តាមរយៈការអនុវត្តកិច្ចការងារប្រកបដោយបច្ចេកវិទ្យាឌីជីថល និងបច្ចេកទេស ជាពិសេសបន្តអនុវត្តការងារស្នូលឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រួមនឹងការងារសាធារណៈមតិ។










