
ក្រសួងអធិការកិច្ច រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូល និងដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានរៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលរាល់ក្ដីកង្វល់ បញ្ហាប្រឈមសំណួរសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប យកមកធ្វើការដោះស្រាយ ក្នុងន័យជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។










