
យុវជនក្នុងស្រុកចំនួន២ នៃខេត្តសៀមរាប ទទួលបានបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន ជំរុញការផ្សព្វផ្សាយពីមូលដ្ឋានឱ្យកាន់តែល្អប្រសើរ
យុវជនក្នុងស្រុកចំនួន២ មានស្រុកស្រីស្នំ និងស្រុកអង្គរជុំ នៃខេត្តសៀមរាប បានទទួលការបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានពីមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលការបណ្តុះបណ្តាលបណ្ដាលនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងប្រែក្លាយយុវជនទៅជាក្នុងសហគមន៍ឱ្យក្លាយជាយុវជនឌីជីថល ជាភ្នាក់ងាររាយការណ៍ព័ត៌មានបម្រើដល់សហគមន៍ដែលខ្លួនរស់នៅ។










