
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ចាត់ទុកការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាយុទ្ធសាស្ត្រគន្លឹះក្នុងការលើកកម្ពស់វិស័យទេសចរណ៍
ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសិក្ខាសាលា ស្តីពីយុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី២០ ខែសីហានេះ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ បានគូសបញ្ជាក់ថា ការបើកយុទ្ធនាការ និងការផ្សព្វផ្សាយពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។










