ព័ត៌មានក្នុងខេត្ត

ប្រធានក្រុមការងារចុះជួយក្រុងរុនតាឯកតេជោសែន នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក
ព័ត៌មានជាតិ
ប្រធានក្រុមការងារចុះជួយក្រុងរុនតាឯកតេជោសែន នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងលោកជំទាវ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យបួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន រួមមានវត្តចៅស្រីវិបុលកេរ្តិ៍ វត្តកោះកែវមុន្នីរង្សី និងវត្តព្រះខ័ណសែនជ័យ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយផ្នែកសុខាភិបាលពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយផ្នែកសុខាភិបាលពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ
កាលពីនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសាកល នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់រដ្ឋបាលខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់វិស័យសុខាភិបាលនៅក្នុងខេត្ដ ក្រោមវត្តមានទទួលរបស់ លោក យុន លីនណេ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ ធ្វើឡើងនៅដើមខែសីហា ដោយមានអ្នកចូលរួមជាង ៦ ០០០នាក់
ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ ធ្វើឡើងនៅដើមខែសីហា ដោយមានអ្នកចូលរួមជាង ៦ ០០០នាក់
ទិវារត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ (11° Angkor Empire Marathon) នៅទឹកដីអង្គរ នៃខេត្តសៀមរាប នឹងរៀបចំឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ដោយមានអ្នកចូលរួមរត់ប្រមាណជាង ៦ ០០០នាក់ លើ៤វិញ្ញាសាប្រកួត រួមមាន៖ វិញ្ញាសា ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលឃុំពាក់ស្នែង ស្រុកអង្គរធំ ប្រកាសពីការបញ្ចប់ការដេញថ្លៃគម្រោងសាងសង់លូកាត់ផ្លូវចំនួន ២៥កន្លែង
ព័ត៌មានជាតិ
រដ្ឋបាលឃុំពាក់ស្នែង ស្រុកអង្គរធំ ប្រកាសពីការបញ្ចប់ការដេញថ្លៃគម្រោងសាងសង់លូកាត់ផ្លូវចំនួន ២៥កន្លែង
នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់លូកាត់ផ្លូវចំនួន ២៥កន្លែង នៅក្នុងឃុំ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរជុំ ចាត់ការចូលរួមពីប្រជាពលរដ្ឋ ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន
ព័ត៌មានជាតិ
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរជុំ ចាត់ការចូលរួមពីប្រជាពលរដ្ឋ ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន
ថ្លែងក្នុងឱកាសដឹកនាំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអង្គរជុំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នំា២០២៦នេះ ឯកឧត្តម លី កុសល ប្រធានក្រុមការងារ បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិយោបល់ សំណួរសំណូមពរ និងក្តីកង្វល់ឱ្យបានផុសផុល ដើម្បីឱ្យអ្នកពាក់ធ្វើការបកស្រាយ និងដោះស្រាយ ព្រោះការចូលរបស់បងប្អូនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋានយើង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ទីរឧស្សាហកម្មខេត្តសៀមរាប ជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងខេត្ត ចាប់យកប្រព័ន្ធឌីជីថល KhmerSME និង ASEAN Access ដើម្បីពង្រីកទីផ្សារតំបន់
ព័ត៌មានជាតិ
មន្ទីរឧស្សាហកម្មខេត្តសៀមរាប ជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងខេត្ត ចាប់យកប្រព័ន្ធឌីជីថល KhmerSME និង ASEAN Access ដើម្បីពង្រីកទីផ្សារតំបន់
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តសៀមរាប បាននិងកំពុងជំរុញយ៉ាងសកម្មដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងខេត្ត ឱ្យចាប់យកឱកាសពង្រីកទីផ្សារទៅកាន់តំបន់អាស៊ាន តាមរយៈការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថល KhmerSME និង ASEAN Access ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងបើកច្រកពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀតសម្រាប់អាជីវកម្មក្នុងស្រុក។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឱ្យសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ បន្តពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន និងគ្រប់ៗគ្នា
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឱ្យសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ បន្តពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន និងគ្រប់ៗគ្នា
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឱ្យសមត្ថកិច្ចជំនាញ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តជំរុញ និងពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន និងគ្រប់ៗគ្នា ជាពិសេសបងប្អូនដែលទើបវិលត្រឡប់មកពីបរទេស ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានឯកសារសម្គាល់ខ្លួនទាន់ពេលសម្រាប់ប្រើប្រាស់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្ដីកង្វល់ និងសំណូមពរប្រជាពលរដ្ឋក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈ
ព័ត៌មានជាតិ
ក្ដីកង្វល់ និងសំណូមពរប្រជាពលរដ្ឋក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈ
ក្ដីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំសំរោងយា ស្រុកពួក ត្រូវបានលើកយកមកជជែកពិភាក្សា និងរកដំណោះស្រាយ ក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ សេង វណ្ណសាយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី«លក្ខន្តិកៈនៃអង្គគ្រូបង្រៀន»
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី«លក្ខន្តិកៈនៃអង្គគ្រូបង្រៀន»
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរ គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមក្នុងកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន ស្តីពីការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមក្នុងកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន ស្តីពីការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន លើប្រធានបទស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឧកញ៉ា សមាជិក សមាជិកា នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង តំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី ប្រតិបត្តិករ និងវាគ្មិនកិត្តិយសជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលឃុំពួក ស្រុកពួក ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ដោយជោគជ័យ
ព័ត៌មានជាតិ
រដ្ឋបាលឃុំពួក ស្រុកពួក ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ដោយជោគជ័យ
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មាធិការលទ្ធកម្មឃុំពួក ស្រុកពួក ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ប្រវែងជាង ៥០០ម៉ែត្រ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
គម្រោងទឹកស្អាតរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ត្រូវបានដាក់ឱ្យប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ នៅស្រុកសូទ្រនិគម ប្រើប្រាស់ជាផ្លូវការ
ព័ត៌មានជាតិ
គម្រោងទឹកស្អាតរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ត្រូវបានដាក់ឱ្យប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ នៅស្រុកសូទ្រនិគម ប្រើប្រាស់ជាផ្លូវការ
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំប្រទេសកម្ពុជា សហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គម្រោងទឹកស្អាត» ជូនដល់ប្រជាពលរដ្ឋក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីលើកកម្ពស់សុខភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប
ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.) ខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម ប្រធាន គ.ក.ស.ក. ខេត្តសៀមរាប ដោយមានការចូលរួមពី លោកជំទាវ យូ សុភា អនុប្រធាន គ.ក.ស.ក. ខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូបផងដែរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត