
មន្ទីរឧស្សាហកម្មខេត្តសៀមរាប ជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងខេត្ត ចាប់យកប្រព័ន្ធឌីជីថល KhmerSME និង ASEAN Access ដើម្បីពង្រីកទីផ្សារតំបន់
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តសៀមរាប បាននិងកំពុងជំរុញយ៉ាងសកម្មដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងខេត្ត ឱ្យចាប់យកឱកាសពង្រីកទីផ្សារទៅកាន់តំបន់អាស៊ាន តាមរយៈការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថល KhmerSME និង ASEAN Access ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងបើកច្រកពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀតសម្រាប់អាជីវកម្មក្នុងស្រុក។










