
រដ្ឋបាលឃុំពួក ស្រុកពួក ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ដោយជោគជ័យ
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មាធិការលទ្ធកម្មឃុំពួក ស្រុកពួក ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ប្រវែងជាង ៥០០ម៉ែត្រ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។










