
កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.) ខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម ប្រធាន គ.ក.ស.ក. ខេត្តសៀមរាប ដោយមានការចូលរួមពី លោកជំទាវ យូ សុភា អនុប្រធាន គ.ក.ស.ក. ខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូបផងដែរ។










