
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពី«លក្ខន្តិកៈនៃអង្គគ្រូបង្រៀន»
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរ គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូជាច្រើនរូប។










