
ក្ដីកង្វល់ និងសំណូមពរប្រជាពលរដ្ឋក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈ
ក្ដីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំសំរោងយា ស្រុកពួក ត្រូវបានលើកយកមកជជែកពិភាក្សា និងរកដំណោះស្រាយ ក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ សេង វណ្ណសាយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពួក និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។










