
ប្រធានក្រុមការងារចុះជួយក្រុងរុនតាឯកតេជោសែន នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងលោកជំទាវ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យបួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន រួមមានវត្តចៅស្រីវិបុលកេរ្តិ៍ វត្តកោះកែវមុន្នីរង្សី និងវត្តព្រះខ័ណសែនជ័យ។










