ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាប និងមន្ទីរផែនការខេត្ត ចុះពិនិត្យ និងកែសម្រួលទិន្នន័យបណ្ណក្រីក្រស្ទួននៅសង្កាត់ចុងឃ្នៀស
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប និងមន្ទីរផែនការខេត្ត ចុះពិនិត្យ និងកែសម្រួលទិន្នន័យបណ្ណក្រីក្រស្ទួននៅសង្កាត់ចុងឃ្នៀស
ក្រោយពី​ទទួលបាន​ការ​ចង្អុលបង្ហាញពី​អាជ្ញាធរ​ខេត្តសៀមរាប ពាក់ព័ន្ធ​បញ្ហា​ស្ទួនទិន្នន័យ​បណ្ណ​ក្រីក្រនៅសង្កាត់ចុងឃ្នៀស​ ​នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរផែនការខេត្ត បានចុះត្រួតពិនិត្យការងារផ្តល់បណ្ណក្រីក្រ និងបណ្ណសមធម៌ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីធានាថា ការអនុវត្តការងារប្រព្រឹត្តទៅដោយត្រឹមត្រូវ តម្លាភាព និងស្របតាមនីតិវិធី ព្រមទាំងពិនិត្យបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្រប។   ​
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
គ.ត.ផ.ហ.ក៖ ការចុះបញ្ជីផលិតផលហាឡាលមិនមែនជាការបង្កើនបន្ទុកឡើយ តែជាការជំរុញតម្លៃ និងជំនឿទុកចិត្តលើផលិតផលក្នុងស្រុក
ព័ត៌មានជាតិ
គ.ត.ផ.ហ.ក៖ ការចុះបញ្ជីផលិតផលហាឡាលមិនមែនជាការបង្កើនបន្ទុកឡើយ តែជាការជំរុញតម្លៃ និងជំនឿទុកចិត្តលើផលិតផលក្នុងស្រុក
គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក) បានបង្ហាញថា ការជំរុញការចុះបញ្ជីផលិតផលហាឡាល មិនមែនជាការបង្កើនបន្ទុកដល់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាជីវកម្មនោះទេ ប៉ុន្ដែជាការចូលរួមជំរុញការបង្កើនតម្លៃ និងការជឿទុកចិត្ដមកលើសេវាកម្ម និងផលិតផលនៅក្នុងស្រុក ដោយមានការបញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជាលើអនុលោមភាព អនាម័យ គុណភាព និងស្ដង់ដា ដែលអនុលោមតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវតាមសាសនាឥស្លាម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹក ម្ចាស់ដី និងប្រណាំងទូក “ង” លក្ខណៈមិត្តភាព
ព័ត៌មានជាតិ
វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹក ម្ចាស់ដី និងប្រណាំងទូក “ង” លក្ខណៈមិត្តភាព
នាយប់ថ្ងៃពេញបរមី ខែអស្សុជ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ព្រះសង្ឃ គណៈកម្មការ អាចារ្យ និងប្រជាពលរដ្ឋចំណុះជើងវត្តអារញ្ញសាគរ ក្រុងសៀមរាប សហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា តាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីវត្តពោធិបន្ទាយជ័យ ទៅកាន់ចុងទឹកសាលាឆទានយាយអេង ក្បែរភូមិសាស្ត្រភ្នំក្រោម បឹងទន្លេសាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យឡើងវិញចំពោះការចេញបណ្ណសមធម៌ដល់គ្រួសារក្រ១ក្រ២ស្ទួនក្នុងសង្កាត់ចុងឃ្នៀស
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យឡើងវិញចំពោះការចេញបណ្ណសមធម៌ដល់គ្រួសារក្រ១ក្រ២ស្ទួនក្នុងសង្កាត់ចុងឃ្នៀស
នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចំពោះការចេញបណ្ណសមធម៌ដល់គ្រួសារក្រ១ក្រ២ នៅសង្កាត់ចុងឃ្នៀស ដែលមានភាពមិនប្រក្រតីកន្លងមក ដើម្បីបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី៖ ក្រសួងកំពុងជំរុញការរៀបចំដែនដី និងពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឱ្យបានត្រឹមឆ្នាំ២០២៦
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី៖ ក្រសួងកំពុងជំរុញការរៀបចំដែនដី និងពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឱ្យបានត្រឹមឆ្នាំ២០២៦
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៦ និងទិសដៅបន្តការងារ ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង និងរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបង្កើនការយកចិត្តទុកដាក់លើការងាររៀបចំដែនដី នគរូបនីយកម្ម និងការដោះស្រាយបញ្ហាសំណង់មិនរៀបរយ ព្រមទាំងជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់ជីវភាព និងសោភណភាពទីក្រុងបេតិកភណ្ឌមួយនេះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រធានគណៈកម្មាធិការសម្របសម្រួលនៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ ជំរុញដល់ក្រុមការងារបន្តពង្រឹងការអនុវត្តគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែង
ព័ត៌មានជាតិ
ប្រធានគណៈកម្មាធិការសម្របសម្រួលនៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ ជំរុញដល់ក្រុមការងារបន្តពង្រឹងការអនុវត្តគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែង
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្ដសៀមរាប ដំណាក់ទី២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល នៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ បានធ្វើការជំរុញដល់ក្រុមការងារលេខាធិការដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ បន្តពង្រឹងលើការអនុវត្តការងារគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែងនាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
និស្សិតក្នុងសាកលវិទ្យាល័យអង្គរ ទទួលបានការសិក្សាស្វែងយល់ ពីការផ្ដល់សេវារដ្ឋបាល យន្តការច្រកចេញចូលតែមួយ ពីរដ្ឋបាលខេត្តសៀមរាប
ព័ត៌មានជាតិ
និស្សិតក្នុងសាកលវិទ្យាល័យអង្គរ ទទួលបានការសិក្សាស្វែងយល់ ពីការផ្ដល់សេវារដ្ឋបាល យន្តការច្រកចេញចូលតែមួយ ពីរដ្ឋបាលខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល ផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងធ្វើការបង្ហាញពីការចូលប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ជូននិស្សិតនៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អង្គការ A21 បើកកិច្ចប្រជុំកំពូលសកលដើម្បីសេរីភាព បញ្ជ្រាបការយល់ដឹងពីការទប់ស្កាត់ការកេងប្រវ័ញ្ចលើកុមារតាមអនឡាញ
ព័ត៌មានជាតិ
អង្គការ A21 បើកកិច្ចប្រជុំកំពូលសកលដើម្បីសេរីភាព បញ្ជ្រាបការយល់ដឹងពីការទប់ស្កាត់ការកេងប្រវ័ញ្ចលើកុមារតាមអនឡាញ
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ អង្គការ A21 ប្រចាំតំបន់អាស៊ី សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំ «កិច្ចប្រជុំកំពូលសកលដើម្បីសេរីភាព (Global Freedom Summit) » ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស ឪពុកម្ដាយ និងអាណាព្យាបាល អំពីវិធីសាស្ត្រទប់ស្កាត់ និងបង្ការការកេងប្រវ័ញ្ច រួមទាំងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្លូវ ២ខ្សែក្នុងស្រុកអង្គរជុំ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ធ្វើការជួសជុលឡើងវិញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
ផ្លូវ ២ខ្សែក្នុងស្រុកអង្គរជុំ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ធ្វើការជួសជុលឡើងវិញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង
ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប កាលពីពេលកន្លងទៅនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានធ្វើការជួសជុល ថែទាំផ្លូវចំនួន២ខ្សែ ក្នុងស្រុកអង្គរជុំ ដែលបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងអាស្រ័យផល។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ការប្រកួតកីឡាវាយសីពានរង្វាន់ “ក្រុងអង្គរ” បានបិទបញ្ចប់ហើយ ខណៈជ័យលាភីលេខ១ បានទៅលើកីឡាករខេត្តសៀមរាប និងខេត្តបាត់ដំបង
ព័ត៌មានជាតិ
ការប្រកួតកីឡាវាយសីពានរង្វាន់ “ក្រុងអង្គរ” បានបិទបញ្ចប់ហើយ ខណៈជ័យលាភីលេខ១ បានទៅលើកីឡាករខេត្តសៀមរាប និងខេត្តបាត់ដំបង
ឆ្លងកាត់ការប្រកួតជាច្រើនប្រកួតរយៈពេលពេញ ២ថ្ងៃ ការប្រកួតកីឡាវាយសីពានរង្វាន់ “ក្រុងអង្គរ” ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ខណៈដែលក្រុមជ័យលាភីបានទៅក្រុមកីឡាករ កីឡាការិនីមកពីខេត្តបាត់ដំបង និងខេត្តសៀមរាបផ្ទាល់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារ៖ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ លើការកសាងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ដើម្បីជំរុញប្រសិទ្ធភាពការងារនិងសេវាជូនប្រជាពលរដ្ឋ
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារ៖ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ លើការកសាងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ដើម្បីជំរុញប្រសិទ្ធភាពការងារនិងសេវាជូនប្រជាពលរដ្ឋ
ថ្លែងក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ សហការនឹង KOICA នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជា «មុំទី២ នៃស្នូល» យ៉ាងមានសារៈសំខាន់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលជាត្រីវិស័យសម្រាប់ដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រសួងអប់រំជំរុញឱ្យគ្រឹះស្ថានសិក្សាបន្តពង្រឹងគុណភាពអប់រំ វិន័យ និងប្រសិទ្ធភាពបង្រៀន ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព
ព័ត៌មានជាតិ
ក្រសួងអប់រំជំរុញឱ្យគ្រឹះស្ថានសិក្សាបន្តពង្រឹងគុណភាពអប់រំ វិន័យ និងប្រសិទ្ធភាពបង្រៀន ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់គុណភាពអប់រំ ការពង្រឹងវិន័យសាលារៀន និងការបង្កើនប្រសិទ្ធភាពនៃការបង្រៀននិងរៀន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យអប់រំជាតិ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ត្រីជាន់ខ្ពស់ទីស្ដីការគណរដ្ឋមន្ត្រី ចាត់ទុកការវិនិយោគលើវិស័យអប់រំ និងការកសាងមូលធនមនុស្ស ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ទីស្ដីការគណរដ្ឋមន្ត្រី ចាត់ទុកការវិនិយោគលើវិស័យអប់រំ និងការកសាងមូលធនមនុស្ស ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) សាខាខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ការវិនិយោគលើវិស័យអប់រំ និងកសាងមូលធនមនុស្ស ត្រូវបានចាត់ទុកថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែប្រសើរឡើង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត