
ការប្រកួតកីឡាវាយសីពានរង្វាន់ “ក្រុងអង្គរ” បានបិទបញ្ចប់ហើយ ខណៈជ័យលាភីលេខ១ បានទៅលើកីឡាករខេត្តសៀមរាប និងខេត្តបាត់ដំបង
ឆ្លងកាត់ការប្រកួតជាច្រើនប្រកួតរយៈពេលពេញ ២ថ្ងៃ ការប្រកួតកីឡាវាយសីពានរង្វាន់ “ក្រុងអង្គរ” ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ខណៈដែលក្រុមជ័យលាភីបានទៅក្រុមកីឡាករ កីឡាការិនីមកពីខេត្តបាត់ដំបង និងខេត្តសៀមរាបផ្ទាល់។








