
អង្គការ A21 បើកកិច្ចប្រជុំកំពូលសកលដើម្បីសេរីភាព បញ្ជ្រាបការយល់ដឹងពីការទប់ស្កាត់ការកេងប្រវ័ញ្ចលើកុមារតាមអនឡាញ
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ អង្គការ A21 ប្រចាំតំបន់អាស៊ី សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំ «កិច្ចប្រជុំកំពូលសកលដើម្បីសេរីភាព (Global Freedom Summit) » ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស ឪពុកម្ដាយ និងអាណាព្យាបាល អំពីវិធីសាស្ត្រទប់ស្កាត់ និងបង្ការការកេងប្រវ័ញ្ច រួមទាំងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។








