
និស្សិតក្នុងសាកលវិទ្យាល័យអង្គរ ទទួលបានការសិក្សាស្វែងយល់ ពីការផ្ដល់សេវារដ្ឋបាល យន្តការច្រកចេញចូលតែមួយ ពីរដ្ឋបាលខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល ផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងធ្វើការបង្ហាញពីការចូលប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ជូននិស្សិតនៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។








