
ប្រធានគណៈកម្មាធិការសម្របសម្រួលនៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ ជំរុញដល់ក្រុមការងារបន្តពង្រឹងការអនុវត្តគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែង
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្ដសៀមរាប ដំណាក់ទី២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល នៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ បានធ្វើការជំរុញដល់ក្រុមការងារលេខាធិការដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ បន្តពង្រឹងលើការអនុវត្តការងារគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែងនាពេលខាងមុខ។








