
រដ្ឋបាលខេត្តសៀមរាប និងមន្ទីរផែនការខេត្ត ចុះពិនិត្យ និងកែសម្រួលទិន្នន័យបណ្ណក្រីក្រស្ទួននៅសង្កាត់ចុងឃ្នៀស
ក្រោយពីទទួលបានការចង្អុលបង្ហាញពីអាជ្ញាធរខេត្តសៀមរាប ពាក់ព័ន្ធបញ្ហាស្ទួនទិន្នន័យបណ្ណក្រីក្រនៅសង្កាត់ចុងឃ្នៀស នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរផែនការខេត្ត បានចុះត្រួតពិនិត្យការងារផ្តល់បណ្ណក្រីក្រ និងបណ្ណសមធម៌ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីធានាថា ការអនុវត្តការងារប្រព្រឹត្តទៅដោយត្រឹមត្រូវ តម្លាភាព និងស្របតាមនីតិវិធី ព្រមទាំងពិនិត្យបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្រប។










