
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យឡើងវិញចំពោះការចេញបណ្ណសមធម៌ដល់គ្រួសារក្រ១ក្រ២ស្ទួនក្នុងសង្កាត់ចុងឃ្នៀស
នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចំពោះការចេញបណ្ណសមធម៌ដល់គ្រួសារក្រ១ក្រ២ នៅសង្កាត់ចុងឃ្នៀស ដែលមានភាពមិនប្រក្រតីកន្លងមក ដើម្បីបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។








