
វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹក ម្ចាស់ដី និងប្រណាំងទូក “ង” លក្ខណៈមិត្តភាព
នាយប់ថ្ងៃពេញបរមី ខែអស្សុជ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ព្រះសង្ឃ គណៈកម្មការ អាចារ្យ និងប្រជាពលរដ្ឋចំណុះជើងវត្តអារញ្ញសាគរ ក្រុងសៀមរាប សហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា តាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីវត្តពោធិបន្ទាយជ័យ ទៅកាន់ចុងទឹកសាលាឆទានយាយអេង ក្បែរភូមិសាស្ត្រភ្នំក្រោម បឹងទន្លេសាប។










