ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប ចាត់ទុកកម្មវិធី BEEP ជាយន្តការសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឆ្លើយតបនឹងទីផ្សារការងារទេសចរណ៍
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) គឺជាយន្តការដ៏មានប្រយោជន៍មួយ ដែលអាចជួយផ្តល់ឱកាសដល់អ្នកដែលមានការអប់រំមិនទាន់បានគ្រប់គ្រាន់ ឱ្យពួកគាត់អាចបន្តសិក្សា បង្កើនចំណេះដឹង និងអភិវឌ្ឍជំនាញរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ ជាពិសេសក្នុងវិស័យទេសចរណ៍។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានផ្ដល់ជូន Camera video panasonic មួយគ្រឿងនិង computer មួយគ្រឿងជូនដល់មន្ទីរព័ត៌មានខេត្តនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦។
ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានផ្ដល់ជូន Camera video panasonic មួយគ្រឿងនិង computer មួយគ្រឿងជូនដល់មន្ទីរព័ត៌មានខេត្តនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦។


ព័ត៌មានជាតិ
ផ្លូវដីសប្រវែងជាង ១គីឡូម៉ែត្រ ក្នុងឃុំជប់តាត្រាវ ក្លាយជាចំណងដៃថ្មីជួយសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ
ដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងភាពចាំបាច់ក្នុងការដឹកជញ្ជូនផលរបស់ប្រជាពលរដ្ឋ ក្នុងភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប អាជ្ញាធរឃុំបានធ្វើការសាងសង់ផ្លូវដីស ២ខ្សែ មានប្រវែងជាង ១គីឡូម៉ែត្រ ទទឹង៥ ម៉ែត្រ ដែលកន្លងមកផ្លូវនេះជាផ្លូវបុរាណ លំបាកក្នុងធ្វើដំណើរ និងការដឹកជញ្ជូនផលកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


មាតិកា
វិដេអូ៖ ១ ថ្ងៃ ១០ម៉ឺនរៀល ! ការដាំដំណាំ «ជីនាងវង» របស់កសិករសង្កាត់ជ្រាវ ក្រុងសៀមរាប
ដែលជួយលើកស្ទួយជីវភាពគ្រួសារឱ្យមានកាន់តែធូរធារ
ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
អតីតពលករ មកពីប្រទេសថៃ នៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានងាកមកបង្កើតក្រុមផលិតបន្លែសុវត្ថិភាព ក្រោមការគាំទ្រពីអាជ្ញាធរ និងអង្គការទស្សនពិភពលោក ដែលជួយឱ្យពួកគាត់មានចំណូលផ្គត់ផ្គង់ជីវភាពយ៉ាងល្អប្រសើរ និងបានរស់នៅជួបជុំគ្រួសារ។
អតីតពលករ មកពីប្រទេសថៃ នៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានងាកមកបង្កើតក្រុមផលិតបន្លែសុវត្ថិភាព ក្រោមការគាំទ្រពីអាជ្ញាធរ និងអង្គការទស្សនពិភពលោក ដែលជួយឱ្យពួកគាត់មានចំណូលផ្គត់ផ្គង់ជីវភាពយ៉ាងល្អប្រសើរ និងបានរស់នៅជួបជុំគ្រួសារ។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្នុងឃុំបាគង ឃុំរលួស និងឃុំកំពង់ភ្លុក នៃស្រុកប្រាសាទបាគង
*វាគ្មិន៖ លោក យន់ វន់ មេឃុំបាគង
*វាគ្មិន៖ លោកស្រី តាន់ សុខែម សមាជិកក្រុមប្រឹក្សាឃុំរលួស
*វាគ្មិន៖ លោក ពយ ប៉ា សមាជិកក្រុមប្រឹក្សាឃុំកំពង់ភ្លុក
ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច គឺជាកត្តាចាំបាច់ដើម្បីឆ្លើយតបនឹងទីផ្សារទេសចរណ៍
ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច សម្រាប់ខេត្តសៀមរាប គឺជាកត្តាចាំបាច់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារទេសចរណ៍ ដែលកាន់តែ មានការប្រកួតប្រជែង និងការរំពឹងទុកខ្ពស់ពីភ្ញៀវទេសចរ។ នេះជាការលើកឡើងរបស់ លោក ឌី រ៉ាដូ អភិបាលរងខេត្ត ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ដែលរៀបចំដោយក្រសួងទេសចរណ៍ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
មន្រ្តីជំនាញខេត្តសៀមរាប៖ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ រកឃើញសំណាកមានសារធាតុគីមីតែ១ប៉ុណ្ណោះ ក្នុងចំណោមជាង ១៤០សំណាក
មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប បានបង្ហាញថា ស្ថានភាពសុវត្ថិភាពចំណីអាហារតាមទីផ្សារនានាក្នុងក្រុងសៀមរាប មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ បន្ទាប់ពីការចុះត្រួតពិនិត្យ និងយកសំណាកទៅធ្វើពិសោធន៍ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២៦នេះ មន្ត្រីជំនាញរកឃើញទំនិញមានលាយសារធាតុគីមីត្រឹមតែ ១សំណាកគត់ ក្នុងចំណោមសំណាកសរុបចំនួន ១៤៨។


មាតិកា
ក្នុងរដូវបៃតងនេះ ជាពេលដែលធម្មជាតិចាប់ផ្ដើមស្រស់បំព្រងក្រោមដំណក់ទឹកភ្លៀង ប្រាសាទអង្គរវត្តក៏លេចចេញនូវសម្រស់ដ៏អស្ចារ្យ និងស្រស់ត្រកាល
ប្រាសាទអង្គរវត្តនារដូវកាលបៃតង មានភាពស្រស់បំព្រងខុសពីធម្មតា ដោយសារវាលស្មៅពណ៌បៃតងខ្ចី ដើមឈើខៀវស្រងាត់ និងផ្ទៃទឹកស្រះជុំវិញប្រាសាទ ជាផ្នែកមួយជួយលើកសម្រស់ថ្មភក់បុរាណឱ្យកាន់តែមានជីវិតរស់រវើក និងទាក់ទាញភ្ញៀវទេសចរមកទស្សនា និងថតរូបភាពអនុស្សាវរីយ៍យ៉ាងច្រើនកុះករ


បទយកការណ៍
វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់បល្ល័ង្កសាទរផ្លូវបេតុងថ្មីក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
ក្រោមការដឹករបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅក្នុងឆ្នាំ២០២៦នេះ សមិទ្ធផលជាច្រើនត្រូវបានលេចរូបរាងឡើងជាបន្តបន្ទាប់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅក្នុងខេត្ត ដែលធ្វើឱ្យប្រជាពលរដ្ឋសម្តែងការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង។ ការណ៍នេះបានបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់លើជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សង្កាត់បល្ល័ង្ក ជាសង្កាត់មួយស្ថិតនៅក្នុងក្រុងរុនតាឯកតេជោសែន ក្រុងនេះទើបបង្កើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ នៅក្នុងឆ្នាំ២០២៦នេះ សង្កាត់បល្ល័ង្កសម្រេចបានសមិទ្ធផលជាបន្តជាបន្ទាប់ ជាពិសេសផ្លូវបេតុង១ខ្សែ ដែលមានប្រវែងជាង៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកម្រាស់១.៥តឹក ។


មាតិកា
ទេសភាពដ៏ស្រស់ត្រកាល នារដូវបៃតង នៃប្រាសាទបាភួន
ទេសភាពដ៏ស្រស់ត្រកាល នារដូវបៃតង នៃប្រាសាទបាភួន អមដោយស្លឹកឈើពណ៌ខៀវខ្ចី រុក្ខជាតិដុះប្របមាត់ទឹក


មាតិកា
ប្រាសាទតាសោម! ភាពខៀវស្រងាត់ និងសំណើមនៃរដូវវស្សា កាន់តែធ្វើឱ្យ ប្រាសាទនេះ កាន់តែលេចធ្លោរំលេចដោយសម្រស់ដ៏ស្ងប់ស្ងាត់ និងមន្តស្នេហ៍ដ៏ទាក់ទាញគួរឱ្យចង់គយគន់។
ប្រាសាទតាសោម បានកសាងឡើងនៅចុងស.វទី១២ ដើមស.វទី១៣នៃគ.ស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់ធំ ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់ ហើយកំពែងនីមួយៗមានខ្លោងទ្វារចេញចូលនិងសំណង់ប្រាង្គកណ្តាលរំលេចដោយក្បាច់រចនាដ៏ច្រើន។
បើទោះបីប្រាសាទនេះតូច នៅឆ្ងាយបន្តិចពីប្រាសាទផ្សេងៗក៏ដោយ ក៏កម្រទេសចររំលងណាស់ ព្រោះប្រាសាទនេះមានក្បាច់រចនាល្អរស់រវើក មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងសោភ័ណភាពទេសភាពគួរឱ្យចង់ទស្សនា និងទៅលេងកម្សាន្ត៕

