
វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់បល្ល័ង្កសាទរផ្លូវបេតុងថ្មីក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
ក្រោមការដឹករបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅក្នុងឆ្នាំ២០២៦នេះ សមិទ្ធផលជាច្រើនត្រូវបានលេចរូបរាងឡើងជាបន្តបន្ទាប់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅក្នុងខេត្ត ដែលធ្វើឱ្យប្រជាពលរដ្ឋសម្តែងការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង។ ការណ៍នេះបានបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់លើជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សង្កាត់បល្ល័ង្ក ជាសង្កាត់មួយស្ថិតនៅក្នុងក្រុងរុនតាឯកតេជោសែន ក្រុងនេះទើបបង្កើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ នៅក្នុងឆ្នាំ២០២៦នេះ សង្កាត់បល្ល័ង្កសម្រេចបានសមិទ្ធផលជាបន្តជាបន្ទាប់ ជាពិសេសផ្លូវបេតុង១ខ្សែ ដែលមានប្រវែងជាង៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកម្រាស់១.៥តឹក ។










