
ក្នុងរដូវបៃតងនេះ ជាពេលដែលធម្មជាតិចាប់ផ្ដើមស្រស់បំព្រងក្រោមដំណក់ទឹកភ្លៀង ប្រាសាទអង្គរវត្តក៏លេចចេញនូវសម្រស់ដ៏អស្ចារ្យ និងស្រស់ត្រកាល
ប្រាសាទអង្គរវត្តនារដូវកាលបៃតង មានភាពស្រស់បំព្រងខុសពីធម្មតា ដោយសារវាលស្មៅពណ៌បៃតងខ្ចី ដើមឈើខៀវស្រងាត់ និងផ្ទៃទឹកស្រះជុំវិញប្រាសាទ ជាផ្នែកមួយជួយលើកសម្រស់ថ្មភក់បុរាណឱ្យកាន់តែមានជីវិតរស់រវើក និងទាក់ទាញភ្ញៀវទេសចរមកទស្សនា និងថតរូបភាពអនុស្សាវរីយ៍យ៉ាងច្រើនកុះករ









