
ផ្លូវដីសប្រវែងជាង ១គីឡូម៉ែត្រ ក្នុងឃុំជប់តាត្រាវ ក្លាយជាចំណងដៃថ្មីជួយសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ
ដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងភាពចាំបាច់ក្នុងការដឹកជញ្ជូនផលរបស់ប្រជាពលរដ្ឋ ក្នុងភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប អាជ្ញាធរឃុំបានធ្វើការសាងសង់ផ្លូវដីស ២ខ្សែ មានប្រវែងជាង ១គីឡូម៉ែត្រ ទទឹង៥ ម៉ែត្រ ដែលកន្លងមកផ្លូវនេះជាផ្លូវបុរាណ លំបាកក្នុងធ្វើដំណើរ និងការដឹកជញ្ជូនផលកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។








