ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តតួការងារក្នុងរយៈពេល ៦ខែកន្លងទៅ និងពិភាក្សាលើចំណុចខ្វះខាត និងបញ្ហាប្រឈមជាក់ស្ដែងដែលជួបប្រទះ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប។


ព័ត៌មានជាតិ
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា៖ ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនអាចពឹងផ្អែកលើកងកម្លាំងតែមួយមុខបានឡើយ
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនអាចពឹងផ្អែកលើកងកម្លាំងសមត្ថកិច្ចតែមួយមុខបានឡើយ ប៉ុន្តែទាមទារយ៉ាងចាំបាច់នូវការចូលរួមសហការយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ។


មាតិកា
ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ចុះពិនិត្យ រៀបចំទីតាំង ចុះផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No To Fake News) ជំហានទី២»នៅវិទ្យាល័យ១០ មករា ១៩៧៩ ក្រុងសៀមរាប។
ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ចុះពិនិត្យ រៀបចំទីតាំង ចុះផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No To Fake News) ជំហានទី២»នៅវិទ្យាល័យ១០ មករា ១៩៧៩ ក្រុងសៀមរាប។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញកិច្ចសហការជាមួយវិស័យឯកជន ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានខេត្តឱ្យកាន់តែរឹងមាំ
រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីមួយ ដោយផ្តោតសំខាន់លើការរៀបចំយន្តការសហការនឹងវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យមានភាពធន់ និងរឹងមាំ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ហើយវិស័យឯកជនត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចខេត្ត និងអំពាវនាវឱ្យមានការពង្រីក សមាជិកសភាពាណិជ្ជកម្មឱ្យបានគ្រប់វិស័យ ដើម្បីជាកម្លាំងចលករក្នុងការផ្តល់យោបល់ និងដោះស្រាយបញ្ហាប្រឈមនានាជាមួយរដ្ឋបាលខេត្តប្រកបដោយប្រសិទ្ធភាព។


ព័ត៌មានជាតិ
កិច្ចប្រជុំប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ (Zoom) នៅសាលាខេត្តសៀមរាប។


ព័ត៌មានជាតិ
ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានធ្វេីការសម្រុះសម្រួល និងដោះស្រាយវិវាទដីធ្លីនៅស្រុកអង្គរជុំ
នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកសុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសម្រុះសម្រួលករណីវិវាទដីធ្លីនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយមានការចូលរួមពី អាជ្ញាធរស្រុកអង្គរជុំ មេធាវីប្រចាំសាលាខេត្តសៀមរាប លោក នាយក នាយករងទីចាត់ការអន្តរវិស័យប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និង សំណង់សាលាខេត្ត មេឃុំ មេភូមិ ភាគី ពាក់ព័ន្ធ។


មាតិកា
សិប្បកម្មផលិតឧបករណ៍ប្រើប្រាស់បែបបុរាណនៅសង្កាត់ទឹកវិល កំពុងជួយអភិរក្សវប្បធម៌ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតការងារជូនស្ត្រីមេផ្ទះ និងមនុស្សវ័យចាស់
សិប្បកម្មផលិតឧបករណ៍ប្រើប្រាស់បែបបុរាណនៅសង្កាត់ទឹកវិល កំពុងជួយអភិរក្សវប្បធម៌ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតការងារជូនស្ត្រីមេផ្ទះ និងមនុស្សវ័យចាស់


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ស្ដីពី ការរកចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កោះកែរ
គ្រឹះស្ថានអង្គរ រកចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្នៀស នៅក្នុងខែមិថុនា ឆ្នាំ២០២៦ បានចំនួន ១ ២៦៨ ១៤៧ ដុល្លារអាម៉េរិក


ព័ត៌មានជាតិ
កសិករនៅស្រុកវ៉ារិន ខេត្តសៀមរាប ជោគជ័យលើការដាំដុះលម៉ើធម្មជាតិ ផ្ដល់ទិន្នផលខ្ពស់ និងធានាសុវត្ថិភាពដល់អ្នកបរិភោគ
ការដាំដុះដំណាំលម៉ើតាមបែបធម្មជាតិ កំពុងក្លាយជាគំរូដ៏ល្អនៃកសិកម្មប្រកបដោយនិរន្តរភាព នៅស្រុកវ៉ារិន តាមរយៈការអនុវត្តបច្ចេកទេសដោយមិនប្រើប្រាស់សារធាតុគីមី និងការយកចិត្តទុកដាក់លើការកែលម្អគុណភាពដី ធានាសុវត្ថិភាពដល់អ្នកបរិភោគ បានធ្វើឱ្យចម្ការលម៉ើមួយកន្លែងក្នុងភូមិព្រៃខ្មាំង ឃុំស្រែណូយ នៅស្រុកវ៉ារិន ខេត្តសៀមរាប ទទួលបានទិន្នផលគួរឱ្យកត់សម្គាល់ ខណៈដំណាំនេះក៏កំពុងចាប់ផ្ដើមការប្រមូលផលជាបណ្ដើរៗ។


ព័ត៌មានជាតិ
ព្រះសង្ឃក្នុងខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនដល់កងទ័ពការពារព្រំដែនក្នុងខេត្តព្រះវិហារ
ក្នុងស្មារតីសាមគ្គីជាតិ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ព្រះសង្ឃក្នុងខេត្តសៀមរាប ព្រះចៅអធិការវត្តគោកចាន់ ព្រះចៅអធិការវត្តស្វាយរមៀត ព្រះចៅអធិការវត្តកេសរារាម ព្រះគ្រូចៅអធិការវត្តដំណាក់ ព្រះគ្រូចៅអធិការវត្តពោធិលង្កា និងព្រះគ្រូចៅអធិការវត្តសំរោង បាននិមន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់បងប្អូនកងទ័ពជួរមុខដោយផ្ទាល់។


ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប ប្រកាសចាប់ផ្ដើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅដើមខែកក្កដានេះ
មន្ទីរព័ត៌មានខេត្តសៀមរាប បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ជាស្រេច ដើម្បីរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ “ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន” ដែលផ្ដោតលើការពង្រឹងអក្ខរកម្មព័ត៌មានដល់សាធារណជន ជាពិសេសយុវជនដោយអនុវត្តយុទ្ធសាស្ត្រ «៣កុំ ១ការពារ» ជាអាវក្រោះឌីជីថល ដើម្បីទប់ស្កាត់ព័ត៌មានបំភ្លៃ និងព័ត៌មានមិនពិត ដែលចាប់ផ្ដើមអនុវត្តចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦នេះតទៅ។


កម្មវិធីផ្សាយផ្ទាល់
កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ ការចូលរួមរបស់សង្គមស៊ីវិលលើសកម្មភាពក្មេងស្រីដឹកនាំ
*វាគ្មិន៖ កញ្ញា ប្រាក់ មុន្នីរ័ត្ន ប្រធានសមាគមយុវជនខ្មែរ
ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
July 1, 2026


សេចក្ដីជូនដំណឹង
មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អំពាវនាវឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុប្រែប្រួលរហ័ស
មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អំពាវនាវឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុប្រែប្រួលរហ័ស មានភ្លៀងផ្គររន្ទះកម្រិត ច្រើន ជាមួយខ្យល់កន្ត្រាក់បក់មកក្នុងកម្រិតខ្លាំង ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ

