ព័ត៌មានក្នុងខេត្ត

អាជ្ញាធរខេត្តសៀមរាប៖ សិស្សនិទ្ទេស A ទទួលបានពិន្ទុ ១០០ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងវិន័យ មិនមែនកើតឡើងដោយសំណាងនោះឡើយ
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ សិស្សនិទ្ទេស A ទទួលបានពិន្ទុ ១០០ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងវិន័យ មិនមែនកើតឡើងដោយសំណាងនោះឡើយ
ក្នុងពិធីប្រគល់ពាន មេដាយ វិញ្ញាបនបត្រ បណ្ណសរសើរ និងរង្វាន់ជូនដល់សិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០ និងសិស្សពូកែ ឆ្នាំសិក្សា ២០២៥-២០២៦ របស់សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់របស់សិស្សនិទ្ទេស A ដែលទទួលបានពិន្ទុ ១០០ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការលះបង់ និងវិន័យក្នុងការសិក្សា ដោយមិនមែនកើតឡើងដោយចៃដន្យ ឬសំណាងនោះឡើយ
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ ស្នាមញញឹមដ៏អាថ៌កំបាំងលើប៉មប្រាសាទ ប្រៀបដូចជាស្នាមញញឹមពីអតីតកាល ដែលប្រាប់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរ
មាតិកា
វីដេអូ៖ ស្នាមញញឹមដ៏អាថ៌កំបាំងលើប៉មប្រាសាទ ប្រៀបដូចជាស្នាមញញឹមពីអតីតកាល ដែលប្រាប់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរ
ប្រាសាទបាយ័ន មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ ប្រាសាទបាយ័ន មានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤។ ប្រាសាទបាយ័ន មានចម្លាក់អំពីចម្បាំងខ្មេរ-ចាម, ចម្បាំងក្នុងស្រុក, សង្រ្គាមជើងទឹក, ជីវភាពប្រជាជន, ការព្យាបាលអ្នកជំងឺ, និងរឿងរ៉ាវទាក់ទងព្រះបាទជ័យវរ្ម័នទី៧ ជាច្រើន។ ចម្លាក់ក្រឡោតទាបនៅប្រាសាទបាយ័ន មាន២ផ្នែក គឺខាងក្រៅ និងខាងក្នុង។ ចម្លាក់ផ្នែកខាងក្នុងភាគច្រើន ឆ្លាក់អំពីកិច្ចការរបស់ព្រះមហាក្សត្រ និងមានពិធីដង្ហែសពព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ថែមទៀតផង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម អភិបាលខេត្តទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិបាលខេត្តទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងប្រតិភូបានទទួលបដិសណ្ឋារកិច្ចឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប នៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យពីផលប៉ះពាល់សង្គម ជាមួយការវាយតម្លៃបរិស្ថាន នៃគម្រោងរថយន្តក្រុងអគ្គិសនី
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យពីផលប៉ះពាល់សង្គម ជាមួយការវាយតម្លៃបរិស្ថាន នៃគម្រោងរថយន្តក្រុងអគ្គិសនី
នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍របស់ក្រុមហ៊ុន ទីប្រឹក្សាប្រតិបត្តិការ Misca Advisors Ltd ស្ដីពីរបាយការណ៍សង្ខេបពីផលប៉ះពាល់សង្គម ជាមួយការវាយតម្លៃបរិស្ថាន នៃគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ បើបងប្អូនកំពុងមានគម្រោងមកលេងខេត្តសៀមរាប កុំភ្លេចសាកចូលមកទស្សនា សួនរុក្ខជាតិអង្គរ
មាតិកា
វីដេអូ៖ បើបងប្អូនកំពុងមានគម្រោងមកលេងខេត្តសៀមរាប កុំភ្លេចសាកចូលមកទស្សនា សួនរុក្ខជាតិអង្គរ
ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា សួនអម្បូរត្នោត សួនលំនៅស្ថានខែ្មរ និងសត្វព្រៃជាដើម។ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ក្នុងការថែទាំ និងរៀបចំ រហូតមានការវិវត្តរីកចម្រើនថ្មីៗ ដូចជា៖ សួនផ្កាកូលាប និងសួនកេសកូល ក៏បានបង្កើតបន្ថែម រហូតមានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាជាហូរហែ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក
បទយកការណ៍
វីដេអូបទយកការណ៍៖ ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក
ការចូលរួមគាំទ្រផលិតផលក្នុងស្រុក គឺជាកាតព្វកិច្ច និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ កាត់បន្ថយការនាំចូល និងបង្កើតការងារជូនប្រជាពលរដ្ឋ។ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសឲ្យផលិតផលនាំចូលពីប្រទេសជិតខាង គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្កាចម្រុះពណ៌ និងក្លិនក្រអូបបែបធម្មជាតិ នៅ សួនរុក្ខជាតិអង្គរ
មាតិកា
ផ្កាចម្រុះពណ៌ និងក្លិនក្រអូបបែបធម្មជាតិ នៅ សួនរុក្ខជាតិអង្គរ
សួនរុក្ខជាតិអង្គរ ឬគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសក្នុងខេត្តសៀមរាប
មាតិកា
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសក្នុងខេត្តសៀមរាប
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តសៀមរាប ទទួលរងពីឥទ្ធិពលជ្រលងនៃវិសម្ពាធ ដែលធ្វើឱ្យមានពពកច្រើនដេរដាស និងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប បង្ហាញពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបក្នុងខេត្ត ជំរុញការផ្សព្វផ្សាយពីអ្វីដែលសៀមរាបមាន ទៅកាន់ភ្ញៀវទេសចរ
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បង្ហាញពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបក្នុងខេត្ត ជំរុញការផ្សព្វផ្សាយពីអ្វីដែលសៀមរាបមាន ទៅកាន់ភ្ញៀវទេសចរ
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានអញ្ជើញផ្ដល់បទសម្ភាសន៍ជូនដល់សមាគមអ្នកសារព័ត៌មានកម្ពុជា អំពី «សក្ដានុពល និងការអភិវឌ្ឍរដ្ឋបាលខេត្តសៀមរាប» ដែលការផ្ដល់បទសម្ភាសន៍នេះ ធ្វើឡើងក្នុងន័យជំរុញការផ្សព្វផ្សាយពីសក្ដានុពលទាំងអស់នេះទៅកាន់ពិភពលោក ព្រោះខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ច និងជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏មានសក្ដានុពលខ្លាំងបំផុតរបស់ប្រទេសកម្ពុជា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីរត់លេងកម្សាន្ត “រត់លេងនៅសៀមរាប” ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ
ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីរត់លេងកម្សាន្ត “រត់លេងនៅសៀមរាប” ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីកម្មវិធីរត់លេងកម្សាន្ត “រត់លេងនៅសៀមរាប” ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាខាងមុខ នៅដងផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ និងការតភ្ជាប់ សហគមន៍នៅខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តផ្តោតការយកចិត្តទុកដាក់ លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ក្រោមស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តផ្តោតការយកចិត្តទុកដាក់ លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ក្រោមស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ»។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អគ្គនាយកស៊ីម៉ាក់៖ កិច្ចសហការជាតិ និងអន្តរជាតិ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការពន្លឿនការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា
ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់៖ កិច្ចសហការជាតិ និងអន្តរជាតិ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការពន្លឿនការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា
ការរួមគ្នារបស់អង្គភាព CMAC ស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករអន្តរជាតិ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការបោសសម្អាត និងឆ្ពោះទៅធានាតំបន់រងផលប៉ះពាល់ឱ្យមានសុវត្ថិភាព និងអាចប្រើប្រាស់បានឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ក្នុងឆ្នាំ២០២៥ និងដំណើរឆ្ពោះទៅធានាសុខសុវត្ថិភាពតំបន់រងផលប៉ះពាល់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត