
វីដេអូ៖ ស្នាមញញឹមដ៏អាថ៌កំបាំងលើប៉មប្រាសាទ ប្រៀបដូចជាស្នាមញញឹមពីអតីតកាល ដែលប្រាប់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរ
ប្រាសាទបាយ័ន មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ ប្រាសាទបាយ័ន មានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤។ ប្រាសាទបាយ័ន មានចម្លាក់អំពីចម្បាំងខ្មេរ-ចាម, ចម្បាំងក្នុងស្រុក, សង្រ្គាមជើងទឹក, ជីវភាពប្រជាជន, ការព្យាបាលអ្នកជំងឺ, និងរឿងរ៉ាវទាក់ទងព្រះបាទជ័យវរ្ម័នទី៧ ជាច្រើន។ ចម្លាក់ក្រឡោតទាបនៅប្រាសាទបាយ័ន មាន២ផ្នែក គឺខាងក្រៅ និងខាងក្នុង។ ចម្លាក់ផ្នែកខាងក្នុងភាគច្រើន ឆ្លាក់អំពីកិច្ចការរបស់ព្រះមហាក្សត្រ និងមានពិធីដង្ហែសពព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ថែមទៀតផង។









