ព័ត៌មានក្នុងខេត្ត

សន្និសីទសារព័ត៌មាននៃព្រឹត្តិការណ៍ Asia Festival 2026 នៅប៊ុលការី បង្ហាញពីការទូតវប្បធម៌ និងមោទនភាពជាតិរបស់កម្ពុជាលើឆាកអន្តរជាតិ
ព័ត៌មានជាតិ
សន្និសីទសារព័ត៌មាននៃព្រឹត្តិការណ៍ Asia Festival 2026 នៅប៊ុលការី បង្ហាញពីការទូតវប្បធម៌ និងមោទនភាពជាតិរបស់កម្ពុជាលើឆាកអន្តរជាតិ
នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពី Asia Festival 2026នៅទីស្នាក់ការទីភ្នាក់ងារសារព័ត៌មានប៊ុលហ្គារី (BTA) ក្នុងទីក្រុងសូហ្វៀ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរស្រុកអង្គរធំ ដឹកនាំប្រជាពលរដ្ឋដាំកូនឈើជាង ៣ម៉ឺនដើម បំផុសគំនិតដល់សាធារណជនទូទៅជំរុញភាពបៃតងក្នុងមូលដ្ឋាន
ព័ត៌មានជាតិ
អាជ្ញាធរស្រុកអង្គរធំ ដឹកនាំប្រជាពលរដ្ឋដាំកូនឈើជាង ៣ម៉ឺនដើម បំផុសគំនិតដល់សាធារណជនទូទៅជំរុញភាពបៃតងក្នុងមូលដ្ឋាន
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ខេត្តសៀមរាប បានបំផុសគំនិតស្រឡាញ់បរិស្ថាន និងបង្កើនភាពបៃតងក្នុងមូលដ្ឋាន តាមរយៈការដឹកនាំប្រជាពលរដ្ឋ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ និងសិស្សានុសិស្ស ដាំកូនឈើចំនួន ៣៥ ០០០ដើម ក្នុងបរិវេណវត្តវិសុទ្ធិមគ្គ បង្ហាញពីស្មារតីស្រឡាញ់ធម្មជាតិ និងការរួមគ្នាថែរក្សាបរិស្ថានបៃតងឱ្យស្ថិតស្ថេរគង់វង្ស។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់បងប្អូនស្ម័គ្រចិត្តបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់បងប្អូនស្ម័គ្រចិត្តបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់បងប្អូនស្ម័គ្រចិត្តបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីអបអរសាទរ «ទិវាបរិច្ចាគឈាមពិភពលោក » ដើម្បីលើកកម្ពស់ស្មារតីមនុស្សធម៌ និងការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម អភិបាលខេត្ត និង លោកជំទាវ អញ្ជើញអមដំណើរជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ចុះពិនិត្យការងារត្រៀមរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ចុះពិនិត្យការងារត្រៀមរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ដែលគ្រោងនឹងប្រារព្ធធ្វើនៅខេត្តសៀមរាបនាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សម្រស់ដ៏ស្រស់ត្រកាលនៃខ្លោងទ្វាតាកាវ នាទឹកដីអង្គរ ខេត្តសៀមរាប កំពុងលេចធ្លោ ក្នុងរដូវកាលបៃតង
មាតិកា
សម្រស់ដ៏ស្រស់ត្រកាលនៃខ្លោងទ្វាតាកាវ នាទឹកដីអង្គរ ខេត្តសៀមរាប កំពុងលេចធ្លោ ក្នុងរដូវកាលបៃតង
សម្រស់ដ៏ស្រស់ត្រកាលនៃខ្លោងទ្វាតាកាវ នាទឹកដីអង្គរ ខេត្តសៀមរាប កំពុងលេចធ្លោ ក្នុងរដូវកាលបៃតងនេះ ដើមឈើខៀវស្រងាត់ ព័ទ្ធជុំវិញស្ថាបត្យកម្មបុរាណដ៏អស្ចារ្យ បង្កើតបានជាទេសភាពដ៏ស្ងប់ស្ងាត់ និងគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខ្លោងទ្វាតាកាវ មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងដែលបង្ហាញពីភាពសុខដុមរមនារវាងធម្មជាតិ និងស្ថាបត្យកម្មបុរាណដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
បងប្អូនភៀសសឹក ក្នុងស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន
សកម្មភាពថ្នាក់ដឹកនាំ
បងប្អូនភៀសសឹក ក្នុងស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន
លោក​ តាត់​ មាន​ អភិបាល​រង​ស្រុក​ក្រឡាញ់​ បានចូលរួមជាមួយអង្គការកល្យាណមិត្ត ចែកអំណោយជូនបងប្អូនគ្រួសារភៀសសឹក ចំនួន១៦០គ្រួសារ​ ​ដែល​កំពុង​ស្នាក់​នៅវត្តបូណ៌ខ្នាតេជោ​ ឃុំ​ចន្លាស់ដៃ​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ដោយអំណោយ​ក្នុង១គ្រួសារ​ទទួលបាន៖ -ទឹកត្រី ១ដប -ទឹកស៊ីអុីវ ១ដប -ប៊ីចេង ១ថង់ -ស្កសរ ១ថង់ -ខ្លាញ់ ១ដប -សាប៊ូ ១ដប -មុង ភួយ ១
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ការដាំកូនឈើជាង ៣មុឺនដើម ជុំវិញវត្តវិសុទ្ធិមគ្គ ស្រុកអង្គរធំ ខេត្តសៀមរាប
មាតិកា
ការដាំកូនឈើជាង ៣មុឺនដើម ជុំវិញវត្តវិសុទ្ធិមគ្គ ស្រុកអង្គរធំ ខេត្តសៀមរាប
ពីកម្លាំងសាមគ្គីភាពឆ្ពោះទៅរកភពផែនដីបៃតងក្នុងស្មារតីស្រឡាញ់ធម្មជាតិរបស់អ្នកស្រុកអង្គរធំ ឆ្លុះបញ្ចាំងតាមរយៈការដាំកូនឈើជាង ៣មុឺនដើម ជុំវិញវត្តវិសុទ្ធិមគ្គ ក្រោមការដឹកនាំរបស់ព្រះសង្ឃ និងអាជ្ញាធរស្រុកអង្គរធំ ខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រឹត្តិការណ៍រត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅខេត្តសៀមរាប មានអ្នកចូលរួមជាង ៣ពាន់នាក់
ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅខេត្តសៀមរាប មានអ្នកចូលរួមជាង ៣ពាន់នាក់
ព្រឹត្តិការណ៍រត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានចម្ងាយ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ មានការចូលរួមពីមហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កងកម្លាំង មន្រ្តីរាជការ ចំនួន៣៥២៧នាក់។ ព្រឹត្តិការណ៍រត់កម្សាន្តនេះ ក្រោមវត្តមានចូលរួម របស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សាកលវិទ្យាល័យឯកទេសកម្ពុជាសាខាខេត្តសៀមរាប បានបើកជាផ្លូវការនីវកម្មវិធី សហគ្រិនមហាវិទ្យាល័យ
ព័ត៌មានជាតិ
សាកលវិទ្យាល័យឯកទេសកម្ពុជាសាខាខេត្តសៀមរាប បានបើកជាផ្លូវការនីវកម្មវិធី សហគ្រិនមហាវិទ្យាល័យ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាសាខា ខេត្តសៀមរាប បានរៀបចំកម្មវិធីបើកដំណើរការជាផ្លូវការកម្មវិធីសហគ្រិន ដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងក្រុមហ៊ុនដៃគូរជាច្រើននៅទូទាំងប្រទេស។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សាកលវិទ្យាល័យចេនឡា ផ្ដល់អាហាររូបករណ៍១២កន្លែងដល់សិស្សក្នុងខេត្ដសៀមរាប
ព័ត៌មានជាតិ
សាកលវិទ្យាល័យចេនឡា ផ្ដល់អាហាររូបករណ៍១២កន្លែងដល់សិស្សក្នុងខេត្ដសៀមរាប
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្ដតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានជួបសំណេះសំណាលជាមួយ ប្រតិភូនៃសាកលវិទ្យាល័យចេនឡាដឹកនាំដោយលោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា ក្នុងការពិភាក្សាការងារ និងសម្ដែងការគួរសម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សហគមន៍ទេសចរណ៍បឹងឈូក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
មាតិកា
សហគមន៍ទេសចរណ៍បឹងឈូក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
សម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃសហគមន៍ទេសចរណ៍បឹងឈូក ស្ថិតនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃវិស័យទេសចរណ៍សហគមន៍
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីការបើកឱ្យទស្សនារួតបាកាន ប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃ លើកលែងតែរសៀលថ្ងៃទី១៤ និងថ្ងៃទី២៨ នៃខែនីមួយៗ
សេចក្តីប្រកាសព័ត៌មាន
សេចក្តីជូនដំណឹង ស្តីពីការបើកឱ្យទស្សនារួតបាកាន ប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃ លើកលែងតែរសៀលថ្ងៃទី១៤ និងថ្ងៃទី២៨ នៃខែនីមួយៗ
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរ ជាតិអប្សរាបើកឱ្យទស្សនារួតបាកានប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃ លើកលែងតែពេលរសៀលថ្ងៃទី១៤ និង ថ្ងៃទី២៨ នៃខែនីមួយៗ ចាប់ពីម៉ោង១៣:០០នាទីរសៀល ដើម្បីអនុញ្ញាតឱ្យក្រុមការងារជំនាញបំពេញការងារ បច្ចេកទេសផ្សេងៗ ក្នុងគោលដៅធានានូវតម្លៃទីសក្ការៈនេះឱ្យបានល្អប្រសើរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនបងប្អូនភៀសសឹក ៣២២គ្រួសារ នៅស្រុកស្រីស្នំ
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនបងប្អូនភៀសសឹក ៣២២គ្រួសារ នៅស្រុកស្រីស្នំ
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនបងប្អូនភៀសសឹក ៣២២គ្រួសារ នៅស្រុកស្រីស្នំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចាត់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលវត្តជ្រោយនាងងួន មណ្ឌលវត្តប្រសាទបុទុមោង មណ្ឌលវត្តសុវណ្ណគីរីកេសត្រោះ និងមណ្ឌលវត្តវេឡុវ័ន្តដោកពោយគោកក្រោល ក្នុងស្រុកស្រីស្នំ សរុបចំនួន ៣២២គ្រួសារ។ សម្រាប់អំណោយដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ និងថវិកា ៤០ម៉ឺនរៀល៕
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត