
ព្រឹត្តិការណ៍រត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅខេត្តសៀមរាប មានអ្នកចូលរួមជាង ៣ពាន់នាក់
ព្រឹត្តិការណ៍រត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានចម្ងាយ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ មានការចូលរួមពីមហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កងកម្លាំង មន្រ្តីរាជការ ចំនួន៣៥២៧នាក់។ ព្រឹត្តិការណ៍រត់កម្សាន្តនេះ ក្រោមវត្តមានចូលរួម របស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។










