
សម្រស់ដ៏ស្រស់ត្រកាលនៃខ្លោងទ្វាតាកាវ នាទឹកដីអង្គរ ខេត្តសៀមរាប កំពុងលេចធ្លោ ក្នុងរដូវកាលបៃតង
សម្រស់ដ៏ស្រស់ត្រកាលនៃខ្លោងទ្វាតាកាវ នាទឹកដីអង្គរ ខេត្តសៀមរាប កំពុងលេចធ្លោ ក្នុងរដូវកាលបៃតងនេះ ដើមឈើខៀវស្រងាត់ ព័ទ្ធជុំវិញស្ថាបត្យកម្មបុរាណដ៏អស្ចារ្យ បង្កើតបានជាទេសភាពដ៏ស្ងប់ស្ងាត់ និងគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខ្លោងទ្វាតាកាវ មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងដែលបង្ហាញពីភាពសុខដុមរមនារវាងធម្មជាតិ និងស្ថាបត្យកម្មបុរាណដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។










