
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនបងប្អូនភៀសសឹក ៣២២គ្រួសារ នៅស្រុកស្រីស្នំ
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនបងប្អូនភៀសសឹក ៣២២គ្រួសារ នៅស្រុកស្រីស្នំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចាត់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលវត្តជ្រោយនាងងួន មណ្ឌលវត្តប្រសាទបុទុមោង មណ្ឌលវត្តសុវណ្ណគីរីកេសត្រោះ និងមណ្ឌលវត្តវេឡុវ័ន្តដោកពោយគោកក្រោល ក្នុងស្រុកស្រីស្នំ សរុបចំនួន ៣២២គ្រួសារ។ សម្រាប់អំណោយដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ និងថវិកា ៤០ម៉ឺនរៀល៕










